Tuesday, February 27, 2018

IU បរិច្ចាគប្រាក់រាប់​ម៉ឺនដុល្លារ​​ឲ្យ​វិទ្យាល័យ​ខ្លួន​ធ្លាប់​រៀន



តារា​ចម្រៀង និង​សម្ដែង​ IU ជា​តារា​ស្រីដែល​លេច​មុខ​ជា​រឿយៗ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ នា​ពេល​កន្លង​មក ហើយ​ពេល​នេះ​នាង​វិល​មក​សាជាថ្មី​ជាមួយ​អំពើ​ល្អ​មួយ​ទៀត​ហើយ។IU ដែល​ជា​អតីត​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ Dongduk Women High School បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​សរុប​ប្រមាណ​ ២០លានវ៉ុន (ប្រហែល​ ១៨ ៦០០ដុល្លារ) សម្រាប់​កម្មវិធី​អាហារូបករណ៍​ក្នុង​ក្ដី​សង្ឃឹម​ជួយ​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ឲ្យ​បាន​រៀន​សូត្រ។សម្រាប់​អាហារូបករណ៍​នេះ​ដែរ​ នឹង​ត្រូវ​ប្រគល់​ជូន​សិស្ស​ ៤​នាក់​ដែល​ជ្រើស​រើស​ផ្ទាល់​ពី​សាលានោះ៕

“Black Panther” បំបែក​ឯកត្តកម្ម​មួយ​ទៀត​នៅ​ Box Office

ភាពយន្ត "Black Panther” បាន​បំបែក​ឯកត្តកម្ម​ដ៏​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ របស់​ផលិតកម្ម Marvel ដោយ​រក​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ​នៅ​សប្ដាហ៍​ទី​២។ ភាពយន្ត​ដែល​ដឹក​នាំ​ដោយលោក Ryan Coogler មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ១០៨​លាន​ដុល្លារ​ ចំពោះ​សប្ដាហ៍​ទី២ ធ្វើ​ឲ្យ​ចំណូល​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ទៅ​ដល់ ៤០០​លាន​ដុល្លារ​ឯណោះ។នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ ក្នុង​សប្ដាហ៍​ទី២​ ដោយ​មាន​​តែ​ប៉ុន្មាន​រឿង​ធំៗ​នេះ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ ដូច​ជា "Star Wars: The Force Awakens”, “Jurrasic World” និង "The Avengers” ដែល​រក​ចំណូល​បាន​ច្រើន​ជាង​១០០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​២។

EXO និង​ CL ពួតដៃគ្នា​ញ៉ាំងព្រឹត្តិការណ៍​បិទកីឡាអូឡាំពិកយប់មិញឡើងកក្រើក



កម្មវិធី​បិទ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​រដូវ​រងា​ទីក្រុង​ព្យុងឆាង​ឆ្នាំ​២០១៨ បាន​បញ្ចប់​ទៅ​ដោយ​រលូន​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ម្សិលមិញ​ដោយ​បន្សល់​នូវ​អនុស្សាវរីយ៍​ជា​ច្រើន។អ្វី​ដែល​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ទស្សនីយភាព​សម្ដែង​របស់​កំពូល​តារា​ K-Pop ២​រូប/ក្រុម គឺ​ CL និង​ EXO។ អ្នក​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នោះ​ទាំង​អស់​ពិត​ជា​រំភើប​ចិត្ត​ឥត​ឧបមា​ ខណៈ​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​ពិសេស​កាល​ពី​យប់​មិញ នៅ​ពហុកីឡដ្ឋាន PyeongChang Olympic Stadium ទីក្រុងព្យុងឆាង ប្រទេស​កូរ៉េខាងត្បូង។បង្ហាញ​ខ្លួន​មុន​គេ​ CL បាន​លើក​យក​បទ​ចម្រៀង​ដ៏​ល្បី​ "The Baddest Female” និង​ "I Am The Best” របស់​ក្រុម​ 2NE1។ សំឡេង​ហ៊ោ​លាន់​ស្ទើរ​កក្រើក​មេឃ អំឡុង​ពេល​តារា​ស្រី​រូប​នេះ​សម្ដែង​ ពិត​ជា​បាន​ធ្វើ​ឲ្យ​កម្មវិធី​មាន​ភាព​អស្ចារ្យ​ថែម​មួយ​កម្រិត។



ថ្ងៃ​នេះ​ ​G-Dragon ចូលបំពេញ​កាតព្វកិច្ចជាទាហានផ្លូវការ​ហើយ



ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណត់​ដែល​កំពូល​តារា​ចម្រៀង​​កូរ៉េ​ G-Dragon ​ចាប់​ផ្ដើម​ចូល​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​ជូន​ជាតិ​ជា​ផ្លូវការ​ហើយ។មេ​ក្រុម​ BIGBANG និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ G-Dragon ដល់​ពេល​កំណត់​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ។ ជា​ជំហាន​ដំបូង​លោក​ត្រូវ​ចូល​ហ្វឹកហាត់​ផ្នែក​ទាហាន​មូលដ្ឋាន​រយៈ​ពេល​ ៥​សប្ដាហ៍​សិន​នៅ​តំបន់​ Cheorwon ដែល​ស្ថិត​ក្នុង​ខេត្ត​ Gangwon។ បន្ទាប់​ពីនោះ​ GD នឹង​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​ក្រុម​ទាហាន​តែ​ម្ដង ដែល​ជា​កន្លែង​លោក​ត្រូវ​បំពេញ​កាតព្វកិច្ច​ធំ​ក្នុង​នាម​ជា​ទាហាន។ទោះ​បី​ តារា​ប្រុស​រូប​នេះ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ និង​មនុស្ស​ជាទី​ស្រឡាញ់​រយៈ​ពេល​ ២​ឆ្នាំ​ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​នឹង​នៅ​តែ​ចងចាំ​លោក​ជា​និច្ច៕

Huawei បញ្ចេញ​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ​ថ្មី មាន​អេក្រង់​ដែល​ធ្វើ​ឲ្យ​យើង​ឈ្លក់​វង្វេង


ក្រុមហ៊ុន Huawei របស់ប្រទេសចិន​មិន​ត្រឹម​តែ​ពង្រីក​ទីផ្សារ​ស្មាតហ្វូន​របស់​ខ្លួន​បាន​កាន់​តែ​ធំ និង​ប្រសើរ​ជាង​មុន​នោះ​ទេ ក្នុងនោះ Huawei ក៏​បាន​លូក​ដៃ​ចូល​ទីផ្សារ​កុំព្យូទ័រ​ផងដែរ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំ 2018 ក្នុងព្រឹត្តិការណ៍ MWC 2018 ក្រុមហ៊ុន​ចិន​មួយ​នេះ បានបញ្ចេញនូវអាវុធថ្មីមួយទៀត ជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានចំនុចទាក់ទាញច្រើន ពិសេសអេក្រង់លាទកប់ ពិតជាធ្វើឲ្យអ្នកប្រើប្រាស់ឈ្លក់វង្វេង។
ព្រឹត្តិការណ៍ Mobile World Congress ក្រុមហ៊ុន Huawei បានបញ្ចេញនូវផលិតផលថ្មីៗមួយចំនួនរបស់ខ្លួន ដោយក្នុងនោះ MateBook X Pro ត្រូវបានបង្ហាញខ្លួន ជាកុំព្យូទ័រយួដៃទំនើបមួយ ដែលត្រូវបានផលិត និងរចនាឡើងយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យវាមានភាពទាក់ទាញ មានកម្លាំងម៉ាស៊ីនខ្លាំង។ លក្ខណៈពិសេសជាងគេ ដែលធ្វើឲ្យ MateBook X Pro នេះលេចធ្លោ គឺស្ថិត​នៅ​លើផ្ទៃអេក្រង់ទំហំ 13.9 អ៊ីញ ដែលលាទសន្ធឹងខ្លាំង មើលទៅពេញភ្នែកតែម្ដង ដែលអ្នកមិនអាចរកបាន​នៅលើ​កុំព្យូទ័រយួរ​ដៃ​ម៉ាកផ្សេងៗ ប្រៀបបានដូចទៅនឹងការវិវឌ្ឍន៍ខ្លួននៃការដេញស៊េរីរបស់អេក្រង់ស្មាតហ្វូនអញ្ចឹងដែរ។ ជាងនេះទៅទៀត អេក្រង់​នេះ​មាន​ទំហំដល់ទៅ 3K ជាមួយនឹងកម្រិត Aspect Ratio 3:2 មាន sRGB 100% ធ្វើឲ្យវាបង្ហាញរូបភាពច្បាស់ខ្លាំង ពណ៌ធម្មជាតិ ចាក់​ពណ៌បានដាច់ មុត និងត្រឹមត្រូវ ពិសេសគឺអេក្រង់ Touchscreen អាចស្គាល់ម្រាមដៃបាន 10 ក្នុងពេលតែមួយ ការពារ​ដោយ​កញ្ចក់​រឹងស្វិត Corning Gorilla Glass។
MateBook X Pro មានទំហំស្មើនឹងកុំព្យូទ័រយួរដៃមានទំហំ 13.5 អ៊ីញ ដូច្នេះទាំងរូបរាងរចនាបថ ប្រិយមិត្តអាចមាន​គំនិត​បាន​ទៅ​ហើយ គឺថាវាស្រដៀងទៅនឹង MacBook របស់ Apple ដែរ ជាមួយរចនាក្ដារចុចស្អាត មានគម្លាត Travel តិចបំផុត អំណោយ​ផល​ទៅ​ដល់​ការប្រើប្រាស់ទូទៅ វាយឯកសារ ថែមទាំងមាន Trackpad ធំមិនចាញ់ MacBook Pro ឡើយ។ ក្នុងនោះប៊ូតុងក្ដារ F5 ត្រូវបាន Huawei បង្កប់មកជាមួយនឹងសេនស័រ Webcam មួយ ដែលងើកក្បាលចេញមកក្រៅ សម្រាប់ការសន្ទនា​វីដេអូ​តាម​បណ្ដាញ​សង្គមនានា ដោយមិនបង្កប់ជាប់តួអេក្រង់ឡើយ ពិតជាប្លែកមិនធ្លាប់មានពីមុនមក។ សម្រាប់កម្លាំងវិញ ម៉ាស៊ីន​នេះ​វេច​ខ្ចប់​មួយ​ស្អាត ជាមួយនឹងផ្នែករឹងជំនាន់ថ្មី មានល្បឿនលឿន និង Specs ដូចខាងក្រោម៖

•    CPU Core i5/i7 លេខ 8850U ជាឈីបសន្សំសំចៃថ្ម ជំនាន់ទី 8 ថ្មី
•    RAM ទំហំ 8/16GB ប្រភេទ DDR
•    SSD ពពួក PCIe NVME ទំហំ 256/512GB
•    GPU 1 Intel UHD Graphics 620
•    GPU 2 nVIDIA GeForce MX150 មាន VRAM ទំហំ 2GB
•    ដំណើរការដោយ Windows 10
កម្លាំងប៉ុន្នេះគឺខ្លាំងសម្រាប់ការប្រើប្រាស់ទូទៅ តែមិនល្អខ្លាំងសម្រាប់ការលេងហ្គេមនោះទេ ដោយសារនេះគឺជាម៉ាស៊ីនពពួក Ultrabook ដែលមានកម្រាស់ស្ដើង 14.6 មីលីម៉ែត្រ និងទម្ងន់ 1.33 គីឡូក្រាមប៉ុណ្ណោះ ការពារខ្លួន ដោយលោហៈ​ទាំងអ​ស់​នៅ​ផ្ទៃ​ខាងក្រៅ។

Apple ឆ្នាំនេះអាច​នឹង​បញ្ចេញ iPhone Xs Plus ថ្មី ដែល​មាន​អេក្រង់​កាន់​តែ​ធំ


បន្ទាប់ពីចេញម៉ូឌែលទូទៅរួច រាល់ម៉ូឌែលដែលដេញស៊េរី​បន្ទាប់ តែង​តែ​ជា​ម៉ូឌែល S មុន​នឹង​ចេញ​ម៉ូឌែល​ថ្មី​ផ្សេង ដែល​មាន​រូបរាង​កាន់​តែ​ប្រសើរ។ សម្រាប់​ឆ្នាំ 2018 នេះ iPhone X របស់ Apple កំពុងតែទទួលបានជោគជ័យខ្លាំង មាន​អ្នក​ប្រើប្រាស់​រាប់​សិប​លាន​​នាក់ ក៏នឹងត្រៀមចេញជំនាន់ Update ថ្មីមួយទៀតផងដែរ តែមិនដឹងថា Apple នឹងដាក់ឈ្មោះឲ្យវាដូច​ម្ដេច​នៅ​ឡើយ​ទេ។មកដល់ថ្ងៃនេះ យើងបានប្រទះឃើញនូវអេក្រង់បែកធ្លាយថ្មីមួយទៀតជាលើកដំបូង ដែលអេក្រង់នេះត្រូវ​បាន​សារព័ត៌​មាន​អះអាង​ថា ជាអេក្រង់ការពារខាងក្រៅ ដែលត្រូវបានយកចេញពីរោងចក្រផលិតអេក្រង់ OLED របស់ក្រុមហ៊ុន LG នៅក្នុងប្រទេសអ្នក​ជិតខាង វៀតណាមយើងនឹង។ ជាក់ស្ដែង វាមិនមែនមានត្រឹមតែមួយសន្លឹកនោះទេ គឺមានច្រើនតែម្ដង ប្រហែលថាឆ្នាំនេះ Apple អាច​នឹង​ទិញ​យក​អេក្រង់ OLED ពីក្រុមហ៊ុន LG ជំនួស Samsung ហើយ។ ជាងនេះទៅទៀត ប្រភពដដែល បានលើក​ឡើង​ទៀត​ថា អេក្រង់ Touch ខាងក្រៅនេះមានទំហំលោតដល់ទៅ 6.5 អ៊ីញ ពិតជាធំ អាចកាត់បានមួយពេញដៃម្រាប់ អ្នកមាន​ប្រអប់​ដៃ​ធំ តែពិបាកសម្រាប់អ្នកដៃតូច។
រូបភាពខាងលើអាច ជារឿងកំពុងកើតឡើង ហើយនឹងយកទៅបំពាក់នៅលើ iPhone Xs Plus របស់ Apple នាឆ្នាំនេះ បើទោះ​បី​ជា​យើង​មិន​ដឹង​ច្បាស់ថា តើ Apple នឹងដាក់ឈ្មោះឲ្យ iPhone របស់ខ្លួននាឆ្នាំនេះ ឲ្យមានឈ្មោះអ្វីឲ្យប្រាកដក៏ដោយ! អញ្ចឹង នេះ​គ្រាន់​តែជារូបភាពបែកធ្លាយជាលើកដំបូង ដែលអះអាងថាចេញពីរោងចក្រផលិតអេក្រង់ ខាងមុខ យើងនឹងបន្តឃើញ​រូបភាព​បែកធ្លាយ​ជា​ច្រើនទៀត ទម្រាំដល់ខែកញ្ញា ទើប iPhone ថ្មីចេញជាផ្លូវការ!


Neymar បានរងរបួសបាក់ឆ្អឹង និងរបួស កជើងក្នុងការប្រកួតដែល Paris Saint-Germain យកឈ្នះ Marseille ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីចុងសប្ដាហ៍មុន។

ទាញ​យក​ផ្ទាំង Wallpaper ថ្មីៗ​របស់ Galaxy S9 & S9+ បាន​នៅ​ទីនេះ


ចុចត្រង់នេះ ដើម្បីទាញយក

​ S9/S9+ ​យប់មិញចេញ​នៅ​អេស្ប៉ាញ​ហើយ និងបានហោះ​មក​ដល់​ខ្មែរ​ភ្លាម តម្លៃ........

បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​បង្ហាញ​ចេញ Galaxy S9 និង Galaxy S9+ ​ផ្លូវការ​នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​យប់​​ថ្ងៃ​ទី ២៥ ម្សិលមិញ​នេះ ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung ស្រាប់​តែ​លេច​មុខ​នៅ​កម្ពុជា ក្នុង​កម្មវិធី Media First Look សម្រាប់​ដាក់​បង្ហាញ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រមាញ់​យក​រូបភាព​ទាំង​ព្រឹក​ព្រលឹម។និយាយ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ការ​ចាប់​កាន់​ Galaxy S9 និង Galaxy S9+ លើក​ដំបូង​នេះ លោក សោភណ្ឌ អ្នក​ជំនាញ​ផ្នែក​ផលិតផល​ប្រចាំ​នៅ Samsung កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ទាំង​ពីរ​នេះ នឹង​ដាក់​ឲ្យ​អ្នក​គាំទ្រ​កុម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​ទី ៣ ខែ​មីនា ខែ​ក្រោយ​នេះ។
លោក​បន្ថែម​ថា ចំពោះ​​តម្លៃ​មិន​ទាន់​អាច​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ទាល់​តែ​ដល់​ថ្ងៃ​ទី ៣ ទើប​អាច​ដឹង​ទាំង​អស់​គ្នា។ ចំណែក​ពណ៌​ដែល​នឹង​មាន​វត្តមាន​នា​ថ្ងៃ​នោះ មាន​ដូច​ជា ពណ៌​ខ្មៅ ខៀវ និង​ពណ៌​ស្វាយ ជាមួយ​ទំហំ 128GB និង 256GB ដែល​មាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ផ្សេង​ៗ។

ឡូយណាស់ Canon ​បញ្ចេញ​កាមេរ៉ា​ Mirrorless ​អាច​ថត​វីដេអូ​ 4K ​ថ្លៃ​ជិត​ ៨០០ ដុល្លារ


 ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ Canon បាន​​ប្រកាស​ចេញ​កាមេរ៉ា​ម៉ូដែល​ EOS M50 ជា​កាមេរ៉ា​ប្រភេទ​ Mirrorless ដំបូង​​គេ​របស់​ Canon ដែល​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 4K។M50 មាន​ប្រើ​ប្រាស់​ Sensor APS-C CMOS កម្រិត​ ២៤,‌១ មេហ្គា​ភីកសែល​ ដែល​មាន​ ISO ចន្លោះ​ពី​ ១០០ – ២៥៦០០។ Sensor របស់​ M50 នេះ​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Dual Pixel ដែល​អាច​ Focus បាន​រហ័ស និង​ច្បាស់​ សម្រាប់​ការ​ថត​រូបភាព​ និង​វីដេអូ។

Neymar នឹងអវត្តមាន Champions League ប៉ះ Real Madrid ជើងទី2



Neymar បានរងរបួសបាក់ឆ្អឹង និងរបួស កជើងក្នុងការប្រកួតដែល Paris Saint-Germain យកឈ្នះ Marseille ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីចុងសប្ដាហ៍មុន។

Ronaldo មិនបានចូលរួមក្នុងជំនួបជាមួយ Espanyol នៅយប់នេះ ដោយសារ......


ក្នុង​ជំនួប​ជាមួយ​ Espanyol នៅ​ក្របខ័ណ្ឌ La Liga រាត្រី​នេះ Real Madrid បាន​សម្រេច​ឲ្យ Cristiano Ronaldo សម្រាក​បន្ត​ទៀត​ដើម្បី​ត្រៀម​លេង​នៅ​ Champions League។កាល​ពី​សប្ដាហ៍​មុន ពេល Madrid យក​ឈ្នះ Leganes ៣-១ គឺ​គ្មាន​វត្តមាន Ronaldo ទេ។ ដោយ​លោក Zinedine Zidane អនុញ្ញាត​ឲ្យ​សម្រាក​ជា​ពិសេស​ដើម្បី​ទុក​ជើង​លេង ​ Champions League ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ  Paris Saint-Germain នៅ​សប្ដាហ៍​ក្រោយ​។
ថ្មី ៗ​នេះ Neymar ​បាន​ជួប​បញ្ហា​របួស​កជើង​មិន​អាច​លេង​នៅ UCL បាន។​ ព្រោះ​តែ​​​បារម្ភ​​ពី​វិបត្តិ​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​បន្ត​ឲ្យ Ronaldo សម្រាក​នៅ​ប្រកួត​​នៅ​យប់​នេះ​ទៀត ចាំ​លេង​នៅ​ទឹក​ដី PSG តែ​ម្ដង។ ដូច្នេះ​ប៉ះ​ក្រុម​ក្នុង​តំបន់​កាតាឡាន់ Espanyol យប់​នេះ Real នឹង​ដាក់ Marco Asensio, Gareth Bale និង Karim Benzema ជា​ទ័ព​ប្រយុទ្ធ​ខាង​លើ៕ ​ ​

Wenger ត្រៀម​វេច​បង្វេច​ចេញ​ពី​ Arsenal បើ​អត់​កៅអី Champions League ទៀត​


Arsenal ពិចារណា​បណ្ដេញ​អ្នក​ចាត់ការ​ចាស់​វស្សា​លោក​ Arsene Wenger ចេញ​ពី​តំណែង​នៅ​ចុង​រដូវ​កាល​ក្រោយ​ចាញ់​ Manchester City ៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup។​បុរស​សញ្ជាតិ​បារាំង​បាន​ត​កុងត្រា​២ឆ្នាំ​​ក្រោយ​ជួយ​ក្លឹប​ឈ្នះ​ FA Cup កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​យក​ឈ្នះ​ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ យ៉ាង​ណា​ទម្រង់​លេង​របស់​កាំភ្លើង​ធំ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ជាក់ស្ដែង​ពួកគេ​ធ្លាក់​ចេញ​ពី​ FA Cup, អស់​ពាន​ League Cup និង​ឈរ​លេខ​៦​នៅ​ Premier League។
ឱកាស​ចុង​ក្រោយ​របស់​អ្នក​ចាត់​ការ​វ័យ​ ៦៨ឆ្នាំ​ ​គឺ​ពឹង​លើ​ពាន​ Europa League ដែល​ Arsenal ត្រូវ​ប្រឈម​មុខ​ជាមួយ​ AC Milan វគ្គ​១៦​ក្រុម​។ បើ​ឈ្នះ​ពាន​ក្រុម​​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​នឹង​បាន​លេង​ Champions League ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​កៅអី​​ Wenger ក៏​មិន​រង្គោះរង្គើ​អ្វី​ដែរ​ តែ​បើ​ធ្លាក់​ចេញ​ទៀត​គឺ​ជោគ​វាសនា​របស់​លោក​នឹង​ដល់​ទី​បញ្ចប់​ហើយ​។​
បុគ្គល​៤​រូប​អាច​ឈាន​ជើង​ទៅ​ជំនួស​កៅអី​នៅ​ Arsenal ក្នុង​ករណី​មាន​ការ​រុះរើ​ក្នុង​នោះ​មាន​ លោក​ Leonardo Jardim របស់​ Monaco, Joachim Low គ្រូ​បង្វឹក​អាល្លឺម៉ង់​, Brendan Rodgers របស់​ Celtic និង​អតីត​កីឡាករ​ Arsenal លោក Mikel Arteta កំពុង​ធ្វើ​គ្រូ​ជំនួយ​ Man City៕

អីយ៉ា Fan Bingbing និង​គូស្នេហ៍​ប្រកាស​វេលារៀបការ​ហើយ



ដំណឹង​ក្ដី​គគុក​មួយ​បាន​ផ្ទុះ​ឡើង​ទៀត​ហើយ​ នៅ​ព្រឹក​នេះ​ទាក់ទង​នឹង​គូស្នេហ៍​តារា​សម្ដែង​របស់​ប្រទេស​ចិន​ Fan BingBing និង​ Li Chen។បើ​តាម​សេចក្ដី​បញ្ជាក់​ពី​សារព័ត៌មាន​ចិន​ដែល​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​នេះ​ ​ Li Chen បាន​ទម្លាយ​ពី​គម្រោង​រៀបការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ​ Fan Bing Bing ហើយ។ បុរស​រូបនេះ​បង្ហើប​ថា​ លោក​និង​មិត្ត​ស្រី​ នឹង​ប្រារព្ធ​ពេល​វេលា​អស្ចារ្យ​ក្នុង​ជីវិត​ឆាប់ៗ​ ក្រោយ​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨។ នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​ អ្នក​ទាំង​ ២​ប្រកាស​ពី​ដំណឹង​រៀបការ​ជា​សាធារណៈ​បែប​នេះ។

តោះមកទស្សនារូបភាពមង្គលការរបស់ នាយ ចយ​


តារា​កំប្លែង​​លោក ភិច សែ ហៅ​ នាយ ចយ​ បាន​ចូល​រោង​ការ​ហើយ​ជាមួយ​កូន​ក្រមុំ​​ឈ្មោះ​ ខ្វាន់ ឌី មក​ពី​ខេត្ត​ពោធិ៍សាត់​ នៅ​ព្រឹក​មិញ​នេះ នៅ​បូរី​ពិភព​ថ្មី​ សែន​សុខ​ ដោយ​មាន​ការ​ចូល​រួម​​​ពី​សាច់​ញាតិ​ទាំង​សង្ខាង​ផង​ដែរ​។
ពិធី​​មង្គល​ការ​នេះ​ដែរ​ នាយ ចយ អញ្ជើញ​ភ្ញៀវ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ឲ្យ​រួម​ ៣០ តុ​ប៉ុណ្ណោះ​។ មុន​សម្រេច​​ដឹក​ដៃ​​គ្នា​ចូល​រោង​ការ​ នាយ ចយ និងកញ្ញា ខ្វាន់ ឌី ​បាន​ប្រើ​ពេល​វេលា​មើល​ចិត្ត​ថ្លើម​គ្នា​ជាង​១​ឆ្នាំ​។​​

Monday, February 26, 2018

សុខពិសីនៅតែខ្លាំងដដែល មួយថ្ងៃឡើងច្រៀងដល់ទៅ3ឆាក

កំពូលតារាចម្រៀងសុខពិសីកាលពីថ្ងៃអាទិត្យទី 25 ឡើងបង្ហាញខ្លួនដល់ទៅ 3កម្មវិធីផ្សេងគ្នា
💁🏼‍♀️ដដោយដោយទីតាំងទី 1 នៅ spark tawandang ទល់មុខស្ថានទូតចិន ក្នុងការប្រគុំតន្រ្តី ខារ៉ាបាវ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិលេខ 5 ចាប់ពីម៉ោង 10:30 ដល់ម៉ោង 12 ថ្ងៃត្រង់ ទីតាំងទី 2 នៅស្ថានីយ៍ទូរទស្សន៍ CTN ក្នុងកម្មវិធីការប្រគុំតន្រ្តី G-park ចាប់ពីម៉ោង 12:00 ដល់ម៉ោង 2រសៀល ទីតាំងទី 3 នៅស្ថានីយ៍ទូរទស្សន៍ CTN ដដែល ក្នុងកម្មវិធីការប្រគុំតន្រ្តី freshy pop concert ចាប់ពីម៉ោង 5 ដល់ម៉ោង 7 យប់ ។ ដោយនៅតែមានប្រជាប្រិយភាពខ្លាំងក្លាដដែលមិនថាប៉ុន្មានConcertក្នុងមួយថ្ងៃនោះទេ គេសង្កេតឃើញថាឃើញមានបណ្តាអ្នកាំទ្រដើរតាមចាំជួបតារាសំណព្វចិត្តរបស់ពួកគេគ្រប់ទីកន្លែង ។ មិនថាទាំងអ្នកគាំទ្រទាំងកញ្ញាផ្ទាល់ មានការសិទ្ធស្នាល និងតែងតែបង្ហាញក្តីស្រលាញ់ចំពោះគ្នាជានិច្ច ដូច្នេះហើយទើបសុខពិសីមិនដែលបាត់Fanនោះទេ មានតែកើនឡើងថែមទៀត ។ ក្រោយពីបញ្ចប់Concertភ្លាម កញ្ញាបានបង្ហាញនូវក្តីស្រលាញ់តាមរយះ​ Facebook ផ្ទាល់ខ្លួនភ្លាម ដោយបារម្ភពីអ្នកគាំទ្រជាខ្លាំង Sok Pisey Official "អរគុណគ្រប់គ្នាដែលតែងតែនៅក្បែរខ្ញុំ អរគុណដែលស្រលាញ់ខ្ញុំ អរគុណដែលចូលមកជីវិតខ្ញុំ❤️ថ្ងៃនេះកូនៗ SPSfC និងបណ្ដាអ្នកគាំទ្ររបស់ខ្ញុំខំជិះហាលក្ដៅ និងអ្នកខ្លះអត់បានញុាំបាយព្រោះតែមកគាំទ្រនិងផ្ដល់កំលាំងចិត្តខ្ញុំដល់ឆាក😢សែនអាណិតណាស់ all my love ❤️អ្នកទាំងអស់គ្នាមិនមែនជាអ្នកដ៏ទៃប៉ុន្ដែជាក្រុមគ្រួសារខ្ញុំ"




Cristiano Ronaldo មិនស៊ុតប៉េណាល់ទីគ្រាប់ Hat-Trick តែប្រគល់ឲ្យ .....


Cristiano Ronaldo មិនស៊ុតប៉េណាល់ទីគ្រាប់ Hat-Trick តែប្រគល់ឲ្យ Karim Benzema ជាអ្នកស៊ុតដើម្បីលើកទឹកចិត្តពីការរិះគន់រឿងធ្លាក់ទម្រង់លេង . Cristiano Ronaldo មានឱកាសរកគ្រាប់បាល់ Hat-trick កាលពីយប់មិញ ប៉ុន្តែគាត់មិនស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលជាតួនាទីគាត់នោះទេ គាត់សម្រេចឲ្យ Benzema ជាអ្នកស៊ុតគ្រាប់បាល់ពិន័យនោះ។ 
នេះជាការបង្ហាញក្តីស្រលាញ់ចំពោះមិត្តរួមក្រុម និងជាសារផ្ញើជូនដល់អ្នកគាំទ្រ Real Madrid ទាំងអស់ឲ្យលើកទឹកចិត្ត Benzema ជាជាងការសើចចំអក ឬ សម្តែងការមិនពេញចិត្តហួសហេតុចំពោះគាត់៕