Tuesday, February 27, 2018

Apple ឆ្នាំនេះអាច​នឹង​បញ្ចេញ iPhone Xs Plus ថ្មី ដែល​មាន​អេក្រង់​កាន់​តែ​ធំ


បន្ទាប់ពីចេញម៉ូឌែលទូទៅរួច រាល់ម៉ូឌែលដែលដេញស៊េរី​បន្ទាប់ តែង​តែ​ជា​ម៉ូឌែល S មុន​នឹង​ចេញ​ម៉ូឌែល​ថ្មី​ផ្សេង ដែល​មាន​រូបរាង​កាន់​តែ​ប្រសើរ។ សម្រាប់​ឆ្នាំ 2018 នេះ iPhone X របស់ Apple កំពុងតែទទួលបានជោគជ័យខ្លាំង មាន​អ្នក​ប្រើប្រាស់​រាប់​សិប​លាន​​នាក់ ក៏នឹងត្រៀមចេញជំនាន់ Update ថ្មីមួយទៀតផងដែរ តែមិនដឹងថា Apple នឹងដាក់ឈ្មោះឲ្យវាដូច​ម្ដេច​នៅ​ឡើយ​ទេ។មកដល់ថ្ងៃនេះ យើងបានប្រទះឃើញនូវអេក្រង់បែកធ្លាយថ្មីមួយទៀតជាលើកដំបូង ដែលអេក្រង់នេះត្រូវ​បាន​សារព័ត៌​មាន​អះអាង​ថា ជាអេក្រង់ការពារខាងក្រៅ ដែលត្រូវបានយកចេញពីរោងចក្រផលិតអេក្រង់ OLED របស់ក្រុមហ៊ុន LG នៅក្នុងប្រទេសអ្នក​ជិតខាង វៀតណាមយើងនឹង។ ជាក់ស្ដែង វាមិនមែនមានត្រឹមតែមួយសន្លឹកនោះទេ គឺមានច្រើនតែម្ដង ប្រហែលថាឆ្នាំនេះ Apple អាច​នឹង​ទិញ​យក​អេក្រង់ OLED ពីក្រុមហ៊ុន LG ជំនួស Samsung ហើយ។ ជាងនេះទៅទៀត ប្រភពដដែល បានលើក​ឡើង​ទៀត​ថា អេក្រង់ Touch ខាងក្រៅនេះមានទំហំលោតដល់ទៅ 6.5 អ៊ីញ ពិតជាធំ អាចកាត់បានមួយពេញដៃម្រាប់ អ្នកមាន​ប្រអប់​ដៃ​ធំ តែពិបាកសម្រាប់អ្នកដៃតូច។
រូបភាពខាងលើអាច ជារឿងកំពុងកើតឡើង ហើយនឹងយកទៅបំពាក់នៅលើ iPhone Xs Plus របស់ Apple នាឆ្នាំនេះ បើទោះ​បី​ជា​យើង​មិន​ដឹង​ច្បាស់ថា តើ Apple នឹងដាក់ឈ្មោះឲ្យ iPhone របស់ខ្លួននាឆ្នាំនេះ ឲ្យមានឈ្មោះអ្វីឲ្យប្រាកដក៏ដោយ! អញ្ចឹង នេះ​គ្រាន់​តែជារូបភាពបែកធ្លាយជាលើកដំបូង ដែលអះអាងថាចេញពីរោងចក្រផលិតអេក្រង់ ខាងមុខ យើងនឹងបន្តឃើញ​រូបភាព​បែកធ្លាយ​ជា​ច្រើនទៀត ទម្រាំដល់ខែកញ្ញា ទើប iPhone ថ្មីចេញជាផ្លូវការ!

No comments:

Post a Comment