Thursday, August 9, 2018

សុខពិសីទទួលបានការគាំទ្រខ្លាំងនៅលើទឹកដីកូរ៉េខាងត្បូងលើកទី2 ត្រឡប់មកវិញដោយស្នាមញញឹមនិងភាពជោគជ័យ



តារាចម្រៀងដែលប្រិយមិត្តគ្រប៉គ្នាតែងតែសរសើរមិនដាច់ពីមាត់ទាំងរូបសម្រស់ និងសម្លេង កាលពីថ្មីៗនេះកញ្ញាទើបតែត្រឡប់មកពីប្រទេសកូរ៉េខាងត្បួង ដោយរួមដំណើរដោយតារារួមផលិតកម្មជាច្រើនអ្នកផងដែរ ។ ដោយក្តីស្រលាញ់មិនថារវល់ខ្លាំងប៉ុនណា សឹងតែរកពេលសម្រាកគ្មានក៏ដោយ កញ្ញានៅតែឆ្លៀតធ្វើដំណើរឆ្លងប្រទេសបង្ហាញខ្លួនដើម្បីរកមូលនិធិដើម្បីជួយដល់កុមារនិង ចាស់ជរាកម្ពុជាដោយមិនខ្វល់ពីការលំបាកទាំងការធ្វើដំណើរឆ្ងាយពីផ្ទះដល់ទៅជិត១សប្តាហ៍ ។
ក្រោមកម្តៅថ្ងៃកញ្ញានៅតែឈរបកស្រាយបទចម្រៀងជូនដល់បងប្អូនពលករខ្មែរ និងអ្នកដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តីទាំងពីកន្លែងនេះដោយស្នាមញញឹម ភាពរួសរាយរ៉ាក់ទាក់ និងរីករាយ ដោយថ្ងៃទី1ការប្រគុំតន្រ្តីធ្វើឡើងនៅទីក្រុងក្វាងជូរ និងថ្ងៃទី2ធ្វើឡើងនៅទីក្រុងអាន់សាន់ ។



ជាក់ស្តែងបងប្អូនជាច្រើនក៏បានបង្ហាញក្តីស្រលាញ់មកដល់រូបកញ្ញាយ៉ាងច្រើន ដោយពោលគ្រប់ៗគ្នាថា ស្រលាញ់សុខពិសី សុខពិសីីីីIdolសំណព្វចិត្ត រួមទាំងសម្លេងហោ សម្លេងទះដៃ ជាច្រើនមកលើរូបកញ្ញា ដែលធ្វើឲ្យ Idolក៏ញញឺមមិនដាច់ពីមាត់ដូចគ្នាដោយឃើញសន្ទុះនៃការគាំទ្រខ្លាំងបែបនេះ ទោះហត់ប៉ុនណា ក្តៅប៉ុនណា កញ្ញានៅតែបង្ហាយភាពរីករាយទៅកាន់បណ្តាអ្នកគាំទ្រវិញដូចគ្នា​ ។ មិនតែប៉ុណ្ណោះកញ្ញាសង្ឃឹមថានឹងត្រឡប់មកជួបបងប្អូនខ្មែរនៅប្រទេសកូរ៉េម្តងទៀតនៅឪកាសក្រោយផងដែរ ។

រក្សាសិទ្ធរូបភាព : Rorng Minho
ទស្សនាវីដេអូខាងក្រោម :

Thursday, May 31, 2018

សុខពិសីដាក់មនោសញ្ចេតនាខ្លាំងក្នុងបទចម្រៀងថ្មី កំសត់ត្រូវរឿងអ្នកទើបបាត់បង់ស្នេហា

កំពូលតារាចម្រៀងដែលមិត្តៗយុវវ័យសរសើរគ្រប់គ្នាថាជាតារាចម្រៀងដែលពោរពេញទៅដោយមនោសញ្ចេតនាស្ទើរតែគ្រប់បទចម្រៀង មិនថាកំសត់ ញាក់ នឹងបែបSweet Sweetនោះទេ គេសង្កេតឃើញថាបទចម្រៀងរបស់កញ្ញាតែងតែទទួលបានការគាំទ្រខ្លាំងគ្រប់ពេលដែលធ្វើការបង្ហោះនៅតាមបណ្តាញសង្គមនាៗ ។ ក្រោយពីជោគជ័យខ្លាំងលើបទចម្រៀងកន្លងមកដែលមានដូចជាបទ " គេមិនបានស្រលាញ់យើងទេ " " បើស្រលាញ់ហេតុអ្វីបងមិនខ្វល់ "  " បំភ្លេចពាក្យបែកបានទេ​ " " ចាស់ទៅនៅSweetទៀតអត់? " " ចង់ក្លាយជាអ្នកចម្រៀង " និង " ហេតុអ្វីយកអូនលេងសើច " ដោយទទួលបានអ្នកចូលទស្សនានឹងស្តាប់កម្សាន្តយ៉ាងច្រើនរហូតបទខ្លះមានអ្នកទស្សនាដល់ទៅ 1លានដងក្នុងរយះពេល1សប្តាហ៍ទៀតផង ។



កាលពីល្ងាចម្សិលមិញនេះផលិតកម្មសាន់ដេក៏ទើបតែបានបញ្ចេញបទថ្មីរបស់កញ្ញាដោយមានចំនងជើងថា '' សើចពេលភ្លឺ ឈឺពេលយប់ '' ដែលជាស្នាដៃនិពន្ធរបស់កវីដ៏ឆ្នើមប្រចាំផលិតកម្មសាន់ដេ លោក ហ៊ាង ម៉េងហួរ និង បទភ្លេងដោយ លោក ផេន បូទី ។ គិតត្រឹមរយះពេល 20ម៉ោងបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានអ្នកចូលទស្សនាដល់ទៅ 1សែន4មឺុនដងទៅហើយ ។


មិនត្រឹមតែប៉ុណ្ណោះមានមតិពេញចិត្ត និង សរសើជាច្រើនមកលើកញ្ញាសុខពិសីនឹងបទចម្រៀងមួយបទនេះ ដោយមានអ្នកខ្លះ Comment ថា បទចម្រៀងមួយបទនេះពិរោះ អ្នកខ្លះក៏ Comment ថាត្រូវសាច់រឿង ៕ 
តោះសូមចូលទៅកាន់ Facebook Page ផ្លូវការរបស់ផលិតកម្មសាន់ដេដើម្បីស្តាប់បទចម្រៀង:

Friday, May 11, 2018

"ហេតុអ្វីយកអូនលេងសើច?"ពីកញ្ញាសុខពិសី ទទួលបានជោគជ័យខ្លាំង 1សប្តាហ៍មានអ្នកចូលទស្សនា1លាននាក់ជាង


បន្ទាប់ពីទទួលបានជោគជ័យស្ទើតែគ្រប់បទចម្រៀង ថ្មីៗនេះកំពូលតារាចម្រៀងសម្លេងផ្អែម កញ្ញាសុខពិសីក៏ទើបតែបានបញ្ចេញបទចម្រៀងថ្មីមួយបទដែលមានចំនងជើងថា "ហេតុអ្វីយកអូនលេងសើច" ក្រោមស្នាដៃនិពន្ធរបស់កញ្ញា កែវ បូផា ដែលធ្វើឲ្យកក្រើកប្រជាប្រិយភាពរបស់កញ្ញាសារជាថ្មី ដោយមួយបទនេះទទួលបានមតិពេញចិត្ត និងសរសើជាច្រើនពីសំណាក់មិត្តៗយុវវ័យក៏ដូចជាបណ្តាអ្នកគាំទ្ររបស់កញ្ញាផងដែរ


បន្ទាប់ពីរយះពេល១សប្តាហ៍កន្លងផុតទៅក្រឡែកឃើញថាបទចម្រៀងរបស់កញ្ញាសុខពិសីមួយបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង លេីសពីការរំពឹងទុករបស់កញ្ញាទៀតផង ដោយមានអ្នកចូលទស្សនានៅលើបណ្តេញសង្គមដល់ទៅ ១លានអ្នកជាង និងនៅក្នុង Youtube មានចំនួនច្រេីនដូចគ្នា ដែលធ្វើឲ្យតារាចម្រៀងស្រីសាច់សខ្ចី សម្តីពិរោះរូបនេះ នៅតែជាគ្រាប់ពេជ្ររបស់បណ្តាអ្នកគាំទ្រ មិនថាបទចម្រៀងមួយណាសុទ្ធសឹងតែពិរោះរណ្តំចិត្តក្រៃលែង
ទស្សនាវីដេអូ  : 

Tuesday, February 27, 2018

IU បរិច្ចាគប្រាក់រាប់​ម៉ឺនដុល្លារ​​ឲ្យ​វិទ្យាល័យ​ខ្លួន​ធ្លាប់​រៀន



តារា​ចម្រៀង និង​សម្ដែង​ IU ជា​តារា​ស្រីដែល​លេច​មុខ​ជា​រឿយៗ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ នា​ពេល​កន្លង​មក ហើយ​ពេល​នេះ​នាង​វិល​មក​សាជាថ្មី​ជាមួយ​អំពើ​ល្អ​មួយ​ទៀត​ហើយ។IU ដែល​ជា​អតីត​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ Dongduk Women High School បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​សរុប​ប្រមាណ​ ២០លានវ៉ុន (ប្រហែល​ ១៨ ៦០០ដុល្លារ) សម្រាប់​កម្មវិធី​អាហារូបករណ៍​ក្នុង​ក្ដី​សង្ឃឹម​ជួយ​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ឲ្យ​បាន​រៀន​សូត្រ។សម្រាប់​អាហារូបករណ៍​នេះ​ដែរ​ នឹង​ត្រូវ​ប្រគល់​ជូន​សិស្ស​ ៤​នាក់​ដែល​ជ្រើស​រើស​ផ្ទាល់​ពី​សាលានោះ៕

“Black Panther” បំបែក​ឯកត្តកម្ម​មួយ​ទៀត​នៅ​ Box Office

ភាពយន្ត "Black Panther” បាន​បំបែក​ឯកត្តកម្ម​ដ៏​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ របស់​ផលិតកម្ម Marvel ដោយ​រក​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ​នៅ​សប្ដាហ៍​ទី​២។ ភាពយន្ត​ដែល​ដឹក​នាំ​ដោយលោក Ryan Coogler មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ១០៨​លាន​ដុល្លារ​ ចំពោះ​សប្ដាហ៍​ទី២ ធ្វើ​ឲ្យ​ចំណូល​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ទៅ​ដល់ ៤០០​លាន​ដុល្លារ​ឯណោះ។នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ ក្នុង​សប្ដាហ៍​ទី២​ ដោយ​មាន​​តែ​ប៉ុន្មាន​រឿង​ធំៗ​នេះ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ ដូច​ជា "Star Wars: The Force Awakens”, “Jurrasic World” និង "The Avengers” ដែល​រក​ចំណូល​បាន​ច្រើន​ជាង​១០០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​២។

EXO និង​ CL ពួតដៃគ្នា​ញ៉ាំងព្រឹត្តិការណ៍​បិទកីឡាអូឡាំពិកយប់មិញឡើងកក្រើក



កម្មវិធី​បិទ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​រដូវ​រងា​ទីក្រុង​ព្យុងឆាង​ឆ្នាំ​២០១៨ បាន​បញ្ចប់​ទៅ​ដោយ​រលូន​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ម្សិលមិញ​ដោយ​បន្សល់​នូវ​អនុស្សាវរីយ៍​ជា​ច្រើន។អ្វី​ដែល​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ទស្សនីយភាព​សម្ដែង​របស់​កំពូល​តារា​ K-Pop ២​រូប/ក្រុម គឺ​ CL និង​ EXO។ អ្នក​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នោះ​ទាំង​អស់​ពិត​ជា​រំភើប​ចិត្ត​ឥត​ឧបមា​ ខណៈ​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​ពិសេស​កាល​ពី​យប់​មិញ នៅ​ពហុកីឡដ្ឋាន PyeongChang Olympic Stadium ទីក្រុងព្យុងឆាង ប្រទេស​កូរ៉េខាងត្បូង។បង្ហាញ​ខ្លួន​មុន​គេ​ CL បាន​លើក​យក​បទ​ចម្រៀង​ដ៏​ល្បី​ "The Baddest Female” និង​ "I Am The Best” របស់​ក្រុម​ 2NE1។ សំឡេង​ហ៊ោ​លាន់​ស្ទើរ​កក្រើក​មេឃ អំឡុង​ពេល​តារា​ស្រី​រូប​នេះ​សម្ដែង​ ពិត​ជា​បាន​ធ្វើ​ឲ្យ​កម្មវិធី​មាន​ភាព​អស្ចារ្យ​ថែម​មួយ​កម្រិត។



ថ្ងៃ​នេះ​ ​G-Dragon ចូលបំពេញ​កាតព្វកិច្ចជាទាហានផ្លូវការ​ហើយ



ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណត់​ដែល​កំពូល​តារា​ចម្រៀង​​កូរ៉េ​ G-Dragon ​ចាប់​ផ្ដើម​ចូល​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​ជូន​ជាតិ​ជា​ផ្លូវការ​ហើយ។មេ​ក្រុម​ BIGBANG និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ G-Dragon ដល់​ពេល​កំណត់​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ។ ជា​ជំហាន​ដំបូង​លោក​ត្រូវ​ចូល​ហ្វឹកហាត់​ផ្នែក​ទាហាន​មូលដ្ឋាន​រយៈ​ពេល​ ៥​សប្ដាហ៍​សិន​នៅ​តំបន់​ Cheorwon ដែល​ស្ថិត​ក្នុង​ខេត្ត​ Gangwon។ បន្ទាប់​ពីនោះ​ GD នឹង​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​ក្រុម​ទាហាន​តែ​ម្ដង ដែល​ជា​កន្លែង​លោក​ត្រូវ​បំពេញ​កាតព្វកិច្ច​ធំ​ក្នុង​នាម​ជា​ទាហាន។ទោះ​បី​ តារា​ប្រុស​រូប​នេះ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ និង​មនុស្ស​ជាទី​ស្រឡាញ់​រយៈ​ពេល​ ២​ឆ្នាំ​ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​នឹង​នៅ​តែ​ចងចាំ​លោក​ជា​និច្ច៕