ក្រុមហ៊ុន Huawei របស់ប្រទេសចិនមិនត្រឹមតែពង្រីកទីផ្សារស្មាតហ្វូនរបស់ខ្លួនបានកាន់តែធំ និងប្រសើរជាងមុននោះទេ ក្នុងនោះ Huawei ក៏បានលូកដៃចូលទីផ្សារកុំព្យូទ័រផងដែរ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំ 2018 ក្នុងព្រឹត្តិការណ៍ MWC 2018 ក្រុមហ៊ុនចិនមួយនេះ បានបញ្ចេញនូវអាវុធថ្មីមួយទៀត ជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានចំនុចទាក់ទាញច្រើន ពិសេសអេក្រង់លាទកប់ ពិតជាធ្វើឲ្យអ្នកប្រើប្រាស់ឈ្លក់វង្វេង។
ព្រឹត្តិការណ៍ Mobile World Congress ក្រុមហ៊ុន Huawei បានបញ្ចេញនូវផលិតផលថ្មីៗមួយចំនួនរបស់ខ្លួន ដោយក្នុងនោះ MateBook X Pro ត្រូវបានបង្ហាញខ្លួន ជាកុំព្យូទ័រយួដៃទំនើបមួយ ដែលត្រូវបានផលិត និងរចនាឡើងយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យវាមានភាពទាក់ទាញ មានកម្លាំងម៉ាស៊ីនខ្លាំង។ លក្ខណៈពិសេសជាងគេ ដែលធ្វើឲ្យ MateBook X Pro នេះលេចធ្លោ គឺស្ថិតនៅលើផ្ទៃអេក្រង់ទំហំ 13.9 អ៊ីញ ដែលលាទសន្ធឹងខ្លាំង មើលទៅពេញភ្នែកតែម្ដង ដែលអ្នកមិនអាចរកបាននៅលើកុំព្យូទ័រយួរដៃម៉ាកផ្សេងៗ ប្រៀបបានដូចទៅនឹងការវិវឌ្ឍន៍ខ្លួននៃការដេញស៊េរីរបស់អេក្រង់ស្មាតហ្វូនអញ្ចឹងដែរ។ ជាងនេះទៅទៀត អេក្រង់នេះមានទំហំដល់ទៅ 3K ជាមួយនឹងកម្រិត Aspect Ratio 3:2 មាន sRGB 100% ធ្វើឲ្យវាបង្ហាញរូបភាពច្បាស់ខ្លាំង ពណ៌ធម្មជាតិ ចាក់ពណ៌បានដាច់ មុត និងត្រឹមត្រូវ ពិសេសគឺអេក្រង់ Touchscreen អាចស្គាល់ម្រាមដៃបាន 10 ក្នុងពេលតែមួយ ការពារដោយកញ្ចក់រឹងស្វិត Corning Gorilla Glass។
MateBook X Pro មានទំហំស្មើនឹងកុំព្យូទ័រយួរដៃមានទំហំ 13.5 អ៊ីញ ដូច្នេះទាំងរូបរាងរចនាបថ ប្រិយមិត្តអាចមានគំនិតបានទៅហើយ គឺថាវាស្រដៀងទៅនឹង MacBook របស់ Apple ដែរ ជាមួយរចនាក្ដារចុចស្អាត មានគម្លាត Travel តិចបំផុត អំណោយផលទៅដល់ការប្រើប្រាស់ទូទៅ វាយឯកសារ ថែមទាំងមាន Trackpad ធំមិនចាញ់ MacBook Pro ឡើយ។ ក្នុងនោះប៊ូតុងក្ដារ F5 ត្រូវបាន Huawei បង្កប់មកជាមួយនឹងសេនស័រ Webcam មួយ ដែលងើកក្បាលចេញមកក្រៅ សម្រាប់ការសន្ទនាវីដេអូតាមបណ្ដាញសង្គមនានា ដោយមិនបង្កប់ជាប់តួអេក្រង់ឡើយ ពិតជាប្លែកមិនធ្លាប់មានពីមុនមក។ សម្រាប់កម្លាំងវិញ ម៉ាស៊ីននេះវេចខ្ចប់មួយស្អាត ជាមួយនឹងផ្នែករឹងជំនាន់ថ្មី មានល្បឿនលឿន និង Specs ដូចខាងក្រោម៖
• CPU Core i5/i7 លេខ 8850U ជាឈីបសន្សំសំចៃថ្ម ជំនាន់ទី 8 ថ្មី
• RAM ទំហំ 8/16GB ប្រភេទ DDR
• SSD ពពួក PCIe NVME ទំហំ 256/512GB
• GPU 1 Intel UHD Graphics 620
• GPU 2 nVIDIA GeForce MX150 មាន VRAM ទំហំ 2GB
• ដំណើរការដោយ Windows 10
No comments:
Post a Comment