Tuesday, February 27, 2018

Wenger ត្រៀម​វេច​បង្វេច​ចេញ​ពី​ Arsenal បើ​អត់​កៅអី Champions League ទៀត​


Arsenal ពិចារណា​បណ្ដេញ​អ្នក​ចាត់ការ​ចាស់​វស្សា​លោក​ Arsene Wenger ចេញ​ពី​តំណែង​នៅ​ចុង​រដូវ​កាល​ក្រោយ​ចាញ់​ Manchester City ៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup។​បុរស​សញ្ជាតិ​បារាំង​បាន​ត​កុងត្រា​២ឆ្នាំ​​ក្រោយ​ជួយ​ក្លឹប​ឈ្នះ​ FA Cup កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​យក​ឈ្នះ​ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ យ៉ាង​ណា​ទម្រង់​លេង​របស់​កាំភ្លើង​ធំ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ជាក់ស្ដែង​ពួកគេ​ធ្លាក់​ចេញ​ពី​ FA Cup, អស់​ពាន​ League Cup និង​ឈរ​លេខ​៦​នៅ​ Premier League។
ឱកាស​ចុង​ក្រោយ​របស់​អ្នក​ចាត់​ការ​វ័យ​ ៦៨ឆ្នាំ​ ​គឺ​ពឹង​លើ​ពាន​ Europa League ដែល​ Arsenal ត្រូវ​ប្រឈម​មុខ​ជាមួយ​ AC Milan វគ្គ​១៦​ក្រុម​។ បើ​ឈ្នះ​ពាន​ក្រុម​​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​នឹង​បាន​លេង​ Champions League ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​កៅអី​​ Wenger ក៏​មិន​រង្គោះរង្គើ​អ្វី​ដែរ​ តែ​បើ​ធ្លាក់​ចេញ​ទៀត​គឺ​ជោគ​វាសនា​របស់​លោក​នឹង​ដល់​ទី​បញ្ចប់​ហើយ​។​
បុគ្គល​៤​រូប​អាច​ឈាន​ជើង​ទៅ​ជំនួស​កៅអី​នៅ​ Arsenal ក្នុង​ករណី​មាន​ការ​រុះរើ​ក្នុង​នោះ​មាន​ លោក​ Leonardo Jardim របស់​ Monaco, Joachim Low គ្រូ​បង្វឹក​អាល្លឺម៉ង់​, Brendan Rodgers របស់​ Celtic និង​អតីត​កីឡាករ​ Arsenal លោក Mikel Arteta កំពុង​ធ្វើ​គ្រូ​ជំនួយ​ Man City៕

No comments:

Post a Comment