ក្នុងជំនួបជាមួយ Espanyol នៅក្របខ័ណ្ឌ La Liga រាត្រីនេះ Real Madrid បានសម្រេចឲ្យ Cristiano Ronaldo សម្រាកបន្តទៀតដើម្បីត្រៀមលេងនៅ Champions League។កាលពីសប្ដាហ៍មុន ពេល Madrid យកឈ្នះ Leganes ៣-១ គឺគ្មានវត្តមាន Ronaldo ទេ។ ដោយលោក Zinedine Zidane អនុញ្ញាតឲ្យសម្រាកជាពិសេសដើម្បីទុកជើងលេង Champions League ជើងទីពីរវគ្គ១៦ក្រុមចុងក្រោយជាមួយ Paris Saint-Germain នៅសប្ដាហ៍ក្រោយ។
ថ្មី ៗនេះ Neymar បានជួបបញ្ហារបួសកជើងមិនអាចលេងនៅ UCL បាន។ ព្រោះតែបារម្ភពីវិបត្តិនេះអ្នកចាត់ការសញ្ជាតិបារាំងបានបន្តឲ្យ Ronaldo សម្រាកនៅប្រកួតនៅយប់នេះទៀត ចាំលេងនៅទឹកដី PSG តែម្ដង។ ដូច្នេះប៉ះក្រុមក្នុងតំបន់កាតាឡាន់ Espanyol យប់នេះ Real នឹងដាក់ Marco Asensio, Gareth Bale និង Karim Benzema ជាទ័ពប្រយុទ្ធខាងលើ៕
No comments:
Post a Comment