ភាពយន្ត "Black Panther” បានបំបែកឯកត្តកម្មដ៏ធំប្រចាំប្រវត្តិសាស្ត្រ របស់ផលិតកម្ម Marvel ដោយរកចំណូលបានខ្ទង់រយលានដុល្លារនៅសប្ដាហ៍ទី២។ ភាពយន្តដែលដឹកនាំដោយលោក Ryan Coogler មានលទ្ធភាពរកចំណូលបានដល់ទៅ ១០៨លានដុល្លារ ចំពោះសប្ដាហ៍ទី២ ធ្វើឲ្យចំណូលសរុបតែក្នុងសហរដ្ឋអាមេរិកបានកើនទៅដល់ ៤០០លានដុល្លារឯណោះ។នេះជាភាពជោគជ័យដ៏ធំមួយ ក្នុងសប្ដាហ៍ទី២ ដោយមានតែប៉ុន្មានរឿងធំៗនេះតែប៉ុណ្ណោះដែលអាចធ្វើបាន ដូចជា "Star Wars: The Force Awakens”, “Jurrasic World” និង "The Avengers” ដែលរកចំណូលបានច្រើនជាង១០០លានដុល្លារក្នុងសប្ដាហ៍ទី២។
No comments:
Post a Comment