IU បរិច្ចាគប្រាក់រាប់ម៉ឺនដុល្លារឲ្យវិទ្យាល័យខ្លួនធ្លាប់រៀន
តារាចម្រៀង និងសម្ដែង IU ជាតារាស្រីដែលលេចមុខជារឿយៗក្នុងសកម្មភាពមនុស្សធម៌ នាពេលកន្លងមក ហើយពេលនេះនាងវិលមកសាជាថ្មីជាមួយអំពើល្អមួយទៀតហើយ។IU ដែលជាអតីតសិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Dongduk Women High School បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ២០លានវ៉ុន (ប្រហែល ១៨ ៦០០ដុល្លារ) សម្រាប់កម្មវិធីអាហារូបករណ៍ក្នុងក្ដីសង្ឃឹមជួយដល់សិស្សប្អូនជំនាន់ក្រោយឲ្យបានរៀនសូត្រ។សម្រាប់អាហារូបករណ៍នេះដែរ នឹងត្រូវប្រគល់ជូនសិស្ស ៤នាក់ដែលជ្រើសរើសផ្ទាល់ពីសាលានោះ៕
No comments:
Post a Comment