
ថ្ងៃនេះជាថ្ងៃកំណត់ដែលកំពូលតារាចម្រៀងកូរ៉េ G-Dragon ចាប់ផ្ដើមចូលបំពេញកាតព្វកិច្ចដ៏សំខាន់ជូនជាតិជាផ្លូវការហើយ។មេក្រុម BIGBANG និងជាអ្នកនិពន្ធបទចម្រៀង G-Dragon ដល់ពេលកំណត់ចូលបម្រើក្នុងជួរទាហានជាផ្លូវការហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ។ ជាជំហានដំបូងលោកត្រូវចូលហ្វឹកហាត់ផ្នែកទាហានមូលដ្ឋានរយៈពេល ៥សប្ដាហ៍សិននៅតំបន់ Cheorwon ដែលស្ថិតក្នុងខេត្ត Gangwon។ បន្ទាប់ពីនោះ GD នឹងត្រូវបញ្ជូនចូលទៅក្នុងក្រុមទាហានតែម្ដង ដែលជាកន្លែងលោកត្រូវបំពេញកាតព្វកិច្ចធំក្នុងនាមជាទាហាន។ទោះបី តារាប្រុសរូបនេះត្រូវឃ្លាតឆ្ងាយពីសិល្បៈ និងមនុស្សជាទីស្រឡាញ់រយៈពេល ២ឆ្នាំ ប៉ុន្តែគ្រប់គ្នាដែលជាអ្នកគាំទ្រនឹងនៅតែចងចាំលោកជានិច្ច៕

No comments:
Post a Comment